មេរៀនទី ១

សូមស្វាគន៍មកថ្នាក់រៀនអារ៉ាប់របស់យើង ហើយ នេះគឺជាមេរៀនទី 1 របស់យើង

នៅក្នុងមេរៀននេះដែរយើងចាប់ផ្ដើមនិយាយអំពីការបែងចែកពាក្យក្នុងភាសារអារ៉ាប់ ។​ ដេាយ ណាហូ គឺជាច្បាប់ ក្នុងការបែងចែកនឹងប្រេីប្រាស់ ពាក្យ ដែលនិយាយអេាយខ្លីគឺវេយ្យាករណ៍ បានបែងចែកពាក្យរបស់អារ៉ាប់ទាំងអស់​​ ចែកចេញជាបីក្រុម

ក្រុមទី១- ពាក្យធ្នាក់ ហេីរ حرف

វាគឺ ជាពាក្យទាំឡាយណាដែលមិនមានន័យអ្វីសោះបើសិនជាវានៅតែឯងហើយ ហេីរ​​حرف ត្រូវការពាក្យនៅពីក្រោយដើម្បីបង្គ្រប់ឲ្យមានន័យ។​ ធ្នាក់ដេីម្បីទាក់ពាក្យមួយទៅមួយទៀតអេាយមានន័យស្តាប់បាន។

ឧទាហរណ៍ខ្លះៗដូចជា

-ខាងក្នុង (ខាងក្នុង មិនមានន័យ វាត្រូវការ ផែនដី វិហា រេាងភ្នំ ជាដេីម្ប​ ដេីម្បីបង្គ្រប់អត្ថន័យ)

-ឈ្ពោះទៅ (ឈ្ពោះទៅ មិនមានន័យ វាត្រូវការ ថាននរក មេឃជាន់ទី១ វិហារ ជាដេីម្ប​ ដេីម្បីបង្គ្រប់អត្ថន័យ)

-មកពី (មកពី មិនមានន័យ វាត្រូវការ ផ្ទះ សាលា វិហារ ជាដេីម្ប​ ដេីម្បីបង្គ្រប់អត្ថន័យ)

-ជាមួយ (ជាមួយ មិនមានន័យ វាត្រូវការ ខ្ញុំ អ្នក ម៉ារីយ៉ាំ ជាដេីម្ប​ ដេីម្បីបង្គ្រប់អត្ថន័យ)

-ប្រសិនបេី

-ក្នុង

-រហូតដល់


ក្រុមទី១- ពាក្យធ្នាក់ ហេីរ حرف ខាងលើវាងាយស្រួលយល់ជាងគេ។



ក្រុមទី 2 គឺកិរិយាសព្ទ ហ្វៀអិល فِعْلُ

អ្វីទៅកិរិយាសព្ទ فِعْلُ ដែលហៅថាកិរិយាស័ព្ទនោះគឺកាយវិការសំដីសំដែងអំពើ។ អារ៉ាប់បានចាត់ថ្នាក់ពាក្យទាំងឡាយណាមួយដែលនៅក្នុងពេលវេលាជាفِعْلُ ហ្វៀអិល

ឧទាហរណ៍

-កំពុងដេកលក់​(បច្ចុប្បន្នកាល)

-បានញាំបាយ (អតីតកាល)​

-នឹងទៅ (អនាគត់កាល)​

-បានធ្វេី (អតីតកាល)

-នឹងមានវិប្បដិសារី

-កំពុងមានទុក្ខព្រួយ ជាដេីម្ប។


យើងឃើញថាមានតែកិរិយាសព្ទតែប៉ុណ្ណោះតែអាចស្ថិតនៅក្នុងពេលវេលាបានដូចបងបាន អេាយឧទាហរណ៍ ខាងលេី ហេីយយើងមិនអាចយកពាក្យថាផ្លែប៉ោម ផ្លែទំពាំងបាយជូ មកដាក់ក្នុងកាលបានឡេីយ យើងសាកមើលតិចមើលដូចជា

-កំពុងផ្លែប៉ោម

-នឹងផ្លែប៉ោម គឺវាមិនមានន័យអ្វីសោះ។



ក្រុមទី គឺ អុីសឹម​ إِسْمُ (នាម​ គុណនាម ករិយាសព្ទវិសេស)

អ្វីទៅហៅថា​​ អុីសឹម​ إِسْمُ ?

អុីសឹមإِسْمُគឺ យេីងអាចហៅថា រាល់ៗ​ ពាក្យជានាម គុណនាម គុណកិរិយា​​(កិរិយាសព្ទវិសេស) សត្វលេាក​​​ ទីកន្លែង វត្ថុ គំនិត ជាដេីម្ប។ នឹង​ពាក្យមួយចំនួនតូចទៀត(នឹងប្រាប់​ពេលក្រេាយ)​​។

នាមគឺ សត្វលោក វត្ថុ ទីកន្លែង ផ្នត់គំនិត​ ជាដេីម្ប។ ឧទាហរណ៍ មនុស្ស សត្វ មេឃ​ ទន្លេរ

គុណនាមគឺអ្វីៗដែលបញ្ជាក់ន័យអោយនាមឧទាហរណ៍ ល្អ សាហាវ វែង សខ្មៅ

កិរិយាស័ព្ទពិសេសគឺជាពាក្យទាំងឡាយណាដែលបញ្ជាក់ន័យអោយកិរិយាសព្ទ

ឧទាហរណ៍ យ៉ាងប្រញាប់ប្រញាល យ៉ាងអំនួត​​ យា៉ងប្រហេស



ឧទាហរណ៍ នៃ ទីកន្លែង​ គឺ មានដូចជា

-ថានសួហ៍រ

-ទីក្រុងម៉ាកាស់

-សាលារៀន

-ផ្សារ​ ជាដេីម្ប។

យើងសង្កេតឃើញថា ឈ្មោះនៃទីកន្លែងឬក៏ទីតាំង ។


ឧទាហរណ៍ នៃ សត្វលេាក​ គឺ មានដូចជា

- ម៉ូហាំម៉ាត់

-ទេវតា

-ព្រាយ

-បីសាច

-លេាកគ្រូ

-អ្នកនិពន្ធ​ ជាដេីម្ប។

យើងសង្កេតឃើញថាសត្វលោកយើងគឺអារ៉ាប់បានរាប់បញ្ចូល​ ទាំង ទេវតា មនុស្សលោក និងពពួកអមនុស្ស (ព្រាយ)។


ឧទាហរណ៍ នៃ វត្ថុ​ គឺ មានដូចជា

-តុ

-សៀវភៅ

-កំព្យូទ័រ

-បិច

យើងសង្កេតឃើញថា វត្ថុអត់មានវិញ្ញាណ្ណ គឺត្រូវបានគេរាប់វាបញ្ចូលផងដែរ


ឧទាហរណ៍ នៃ ផ្នត់គំនិងគឺ មានដូចជា

-យុត្តិធម៍

-ភាពរីរាយ

-ចំនេះដឹង

-ការអនុញ្ញាត្តិ

-ការអនុវត្តនិ

ទាំងនេះជាផ្នត់គំនិត គឺត្រូវបានគេរាប់វាបញ្ចូលផងដែរ


ឧទាហរណ៍ នៃ កិរិយាស័ព្ទ​ វិសេស គឺ មានដូចជា

-យ៉ាងលឿន

-យ៉ាងញាប់

-យ៉ាងថ្នមៗ

-យ៉ាងរំផេីយ

ទាំងនេះជាកិរិយាស័ព្ទវិសេស​ ដែលវាបញ្ជាក់លខ្ខណ​ អេាយកិរិយាស័ព្ទ។


ឧទាហរណ៍ នៃ គុននាម គឺ មានដូចជា

-ទាប

-តឿរ

-ខ្លី

- អផ្សុក ជាដេីម។

ទាំងនោះវាប​​ញ្ចាក់ន័យអេាយនាម។


ការរៀបរាប់អេាយ​ ឧទាហរណ៍ក្នុងក្រុមទី៣ខាងលេីនោះគឺ ណាហូ​ ច្បាប់ភាសាអារ៉ាប់បានបញ្ជូរវាជាក្រុម អុីសឹម​ إِسْمُ នេះវាខុសផ្លែកពីភាសារ​ខ្មែរ យេីង ដែល​ មាន​​​ នាម គុននាម កិរិយាស័ព្ទវិសេស ស្ថិតនៅដេាយឡែក។

ដោយយោទៅតាមពាក្យខ្មែរយើងបាននិយាយថា នឿយមុន ស្រណុកក្រោយដូច្នេះបងយកក្រុមទី 3 គឺ អុីសឹម​ إِسْمُ ដែលជាក្រុមពិបាកជាងគេមករៀនមុនគេ។

យេីងមករៀនលំអិតពីលខណ្ខ: របស់ អុីសឹម​ إِسْمُ រាល់ៗ إِسْمُ មាន ៤​ លខណ្ខ:

​​ លខណ្ខ: អុីសឹម​ إِسْمُ មាន​យ៉ាង:

ទី១គឺ: ទំរង់ اإلعراب

ទី២គឺ: ចំនួន العدد

ទី៣គឺ: ភេទاجلنس

ទី៤គឺ: ប្រភេទالقسم

មុននឹងចូលមកស្គាល់ពីទំរង់ اإلعرابរបស់អុីសឹម​ إِسْمُ យេីងមកយល់ពាក្យថា

-ប្រធានបទ مَرْفُوْع / رَفْعَ

-ម្ចាស់កម្មសិទ្ធិ جَرّ

-កម្មបទنَصْب

ប្រធានបទ រ៉ស់ហ្វអា رَفْعَ គឺអ្នកបញ្ចេញសកម្មភាព អ្នកធ្វេីអំពេីរីបញ្ចេញកាយវិការ

ឧទាហរណ៍ នៃ រ៉ស់ហ្វអាប្រធានបទ គឺ មានដូចជា

-ក្នុងថ្នាក់រៀនមួយកូនសិស្សម្នាក់ កំពុងដេកលង់លក់។

-លេាកគ្រូ ម្នាក់បានដេីរសំដៅចូលថ្នាក់រៀនមួយ។

-កូនសិស្សម្នាក់ត្រូវបានលេាកគ្រូ គប់ដីសរទៅកាន់គាត់។

-នាងខឹងនឹងម្តាយនាងយ៉ាងខ្លាំង។

-នាងបានកំទិចកង់របស់នាងចេាល។

-កង់របស់នាងបានខ្ទិច

-កំហឹងរបស់គាត់ធ្វេីអេាយគាត់ឈឺផ្សា

ម្ចាស់កម្មសិទ្ធិ جَرّចេីត្រ មានន័យថា រាល់ៗពាក្យទាំងឡាយណានៅបន្ទាប់ពីពាក្យ បស់​ ឬ នៃ

ឧទាហរណ៍ នៃ ចេីត្រ គឺ មានដូចជា

-ផ្ទះរបស់​គាត់

-មាតុភូមិនៃយេីង

-ម៉ូតូរបស់នាង

-កំហឹងរបស់គាត់ធ្វេីអេាយគាត់ឈឺផ្សា។

កម្មបទ ណាសព្ទ نَصْب អ្នកដែលទទួលរងអំពេី អ្នកទទួលរង់នូវសកម្មភាព ពីប្រទានបទឬជាពាក្យដែលបញ្ជាក់ពីស្ថានភាពអេាយកិរិយាសព្ទ(ទីកន្លែង ពេលវេលា លក្ខណ:)

ឧទាហរណ៍ នៃណាសព្វ កម្មបទ គឺ មានដូចជា

-ខ្ញុំញ៉ាំផ្លែប៉ោម នៅផ្ទះ ម្សិលមិញ យ៉ាងលឿន

-តុក្នុងថ្នាក់រៀនមួយត្រូវបានកូនសិស្សម្នាក់ វាយកំទិច

-លេាកគ្រូ ម្នាក់បានដេីរសំដៅចូលថ្នាក់រៀនមួយ

-កូនសិស្សម្នាក់ត្រូវបានលេាកគ្រូ គប់ដីសរទៅកាន់។

-នាងខឹងនឹងម្តាយរបស់នាងយ៉ាងខ្លាំង

-នាងបានកំទិចទូរស័ព្ទរបស់នាងចេាល

-កំហឹងរបស់គាត់ធ្វេីអេាយគាត់ឈឺផ្សា

ចំណាំ ក្នុងប្រយេាគមួយក្នុងគម្ពីគួរអាន រាល់ៗ អុីសុឹម​ إِسْمُ ទាំងអស់ត្រូវតែជា ប្រធានបទ ឬ ម្ចាស់ កម្មសិទ្ធិ​ឬ ជាកម្មបទ។

​​ ទី១គឺ: ស្ថានភាព(ទំរង់) اإلعراب

ប្រធានបទ រ៉ស់ហ្វអា رَفْعَ គឺយេីងស្គាល់ វាដេាយរាល់ៗ អុីសឹម​ إِسْمُ ទាំងអស់ ដែលបញ្ចប់ដេាយស្រៈអូ៊ ُ ឬ​ អ៊ូន ٌ

កម្មបទ ណាសព្វ نَصْب គឺយេីងស្គាល់ វាដេាយ រាល់ៗ អុីសឹម​ إِسْمُ ទាំងអស់ ដែលបញ្ចប់ដេាយស្រៈអា َ ឬ​ អាន់ ً

ម្ចាស់កម្មសិទ្ធិ جَرّ ចេីត្រ គឺ យេីងស្គាល់ វាដេាយ រាល់ៗ អុីសឹម​ إِسْمُ ទាំងអស់ ដែលបញ្ចប់ដេាយស្រៈអ៊ី ِ ឬ​​ អ៊ីន ٍ

ចូរមេីលឧទាហរណ៍ នៃសូរស់ខាងក្រេាម ហេីយកំនត់ទំរង់របស់វាបញ្ចប់ដេាយស្រៈខាងចុងអាយិត (ឃ្លា)

សង្ខេបមេរៀនទីមួយ

ភាសារ --បានមកពី--> ប្រយេាគ --បានមកពី-->ឃ្លាល្បះ --បានមកពី--> ពាក្យ--ចែកជា--> ៣ក្រុម

ទី១- ពាក្យធ្នាក់ ហេីរ حَرْفُ

ទី២- ករិរយាសព្ទ ហ្វៀអិល ​فِعْلُ

ទី៣- អីសុឹម إِسْمُ នាម​ គុននាម ករិយាសព្ទវិសេស ទីកន្លែង វត្ថុ ផ្នត់គំនិត។

អុីសឹម​ إِسْمُ

រាល់ៗអុីសឹមមាន៤ លខណ្ខ:

ទី១គឺ: ស្ថានភាព (ទំរង់) اإلعراب

ទី២គឺ: ចំនួន العدد

ទី៣គឺ: ភេទاجلنس

ទី៤គឺ: ប្រភេទالقسم

ប្រធានបទ រ៉ស់ហ្វា رَفْعَ គឺយេីងស្គាល់ វាដេាយរាល់ៗ អុីសឹម​ إِسْمُ ទាំងអស់ ដែលបញ្ចប់ដេាយស្រៈអូ៊ ُ ឬ​ អ៊ូន ٌ

កម្មបទ ណាសព្វ نَصْب គឺយេីងស្គាល់ វាដេាយ រាល់ៗ អុីសឹម​ إِسْمُ ទាំងអស់ ដែលបញ្ចប់ដេាយស្រៈអា َ ឬ​ អាន់ ً

ម្ចាស់កម្មសិទ្ធិ جَرّ ចេីត្រ គឺ យេីងស្គាល់ វាដេាយ រាល់ៗ អុីសឹម​ إِسْمُ ទាំងអស់ ដែលបញ្ចប់ដេាយស្រៈអ៊ី ِ ឬ​​ អ៊ីន ٍ