ទេវតា

តើអ្វីទៅទេវតា(ملائكة)​ MALAIKAT និង តួនាទីរបស់ទេវតា ហេីយតើពួកគេមានប៉ុន្មានអង្គ?​

ទេវតាអង្គណាជាមេទេវតា?

ហេតុអ្វីបានជាអល់ឡេាះព្រះជាម្ចាស់នៅតែបញ្ចូនសាររបស់ទ្រង់ទៅមនុស្សជាតិតាមទេវតា?

លក្ខណរបស់ពួកគេចូលចិត្តនិងមិនចូលចិត្តអ្វីខ្លះ?​ ហេីយទេវតាមានរូបសម្បត្តិយា៉ងណា?

ទេវតា(ملائكة)MALAIKAT ត្រូវបានបង្កើតឡើងដោយពន្លឺ។ ពួកគេមិនមានឆន្ទៈសេរីទេ(គ្មានភាពចង់បាន) ។ ពួកទេវតា មិនមាន ភេទ (មិនមែនស្រី ឬប្រុស់) ទេវតាមិនបរិភេាគ (ហូបចុក)ដូចជាមនុស្ស និង​ វិញ្ញាណ ព្រាយ جن(Jinn)ដេីម្បីរស់រានឡេីយ ទេវតាត្រូវបានបង្កេីតឡេីងមុនបង្កេីត ថានសូរគា ថានណរក ពិភពទាំងឡាយ​និង​អ្វីៗដែលនៅក្នុងភពទាំនេាះ និងមុនបង្កេីត វិញ្ញាណ ព្រាយ جن(Jinn)​ និងមុនបង្កេីត​ អាដាំំ (បិតា ឬបុព្វបុរស់មនុស្សលេាកដែលអល់ឡេាះទ្រង់បានបង្កេីតដេាយស្នាដៃផ្ទាល់របស់ទ្រង់)។​

ទេវតាមានស្លាបហេាះហេីរ​​ ដែលស្លាបរបស់ទេវតាមានលក្ខណ:មិនដូចគ្នាទេ មានន័យថា មានប្រភេទទេវតាដែលមាន​ស្លាបហេាះហេីរចំនួន២ ខ្លះទៀតមានស្លាប៣​​និងខ្លះមានស្លាប៤​​​ ​​(អល់ឡេាះបានមានបន្ទូលប្រាប់យេីងក្នុងគម្ពីគួរអានក្នុងជំពូក​ទី៣៥ អ្នកបង្កើត (ប្រភពដើម) سُوۡرَةُ فَاطِر Fitr ដេាយឡែកមេទេវតា មានស្លាបរហូតដល់៦០០ស្លាប ហេីយស្លាបរបស់មេទេវតាអង្គនេះមានពណ៏បៃតង​​ តាមរយ:ប្រសាសរបស់ព្យាការីម៉ូហាំមាត់(ﷺ)(ក្នុងសៀវភៅចងក្រងរបស់អុីមុាំពូខរីលេខរាង​៣២៣២​រីក្នុងសៀវភៅទី៥៩លេខរាង៤៣)។ មេទេវតាមានឈ្មេាះថា ជិព្រអិល​​ឬអានថាជីព្រេល ហេីយជិព្រេលអាចប្រែក្រលាខ្លួនជាមនុស្សលេាកក៏បាន។ មាឌទំហំរបស់ទេវតាក៏ទៅតាមភារកិច្ចដែលខ្លួនមាន បេីភារកិច្ចកាន់តែធំមាឌកានតែធំ។

ឌទាហរណ៏: ទេវតាមួយអង្គដែលការពាបល្ល័ង(العرش‎ Al-ʿArsh) របស់ព្រះជាម្ចាស់មានមាឌធំដែលពីទងត្រចៀករហូតដល់ស្មាមានចំងាយស្មេីរការធ្វេីដំណេីរយ:ពេល៧០០ឆ្នាំ​តាមរយ: ប្រសាសរបស់ព្យាការីម៉ូហាំមាត់(ﷺ)(យេាងតាមការរៀបរាងដេាយ​អាពូឌាវូឌ លេខរាង៤២២៧​​ឬសៀវភៅទី៤២លេខរាង១៣២)។

ហើយពួកគេគោរពតាមបញ្ជា របស់អល់ឡោះដោយគ្មានការសង្ស័យ ហេីយអនុវត្តតួនាទីយា៉មេុីងមា៉ត់ ជាក់លាក់របស់ពួកគេ។

ការជឿលើអត្ថិភាពរបស់ពួកគេគឺជាប្រការមួយក្នុងចំនេាម ៦ប្រការនៃជំនឿក្នុងសាសនាឥស្លាម។

ចំនួនទេវតាមានច្រេីនដែលមនុស្សលេាកមិនអាចគណនាបាន​មាន​ តែព្រះជាម្ចាស់ដែលបង្កេីត ទេីបអាចដឹងនូវចំនួនរបស់វា

ឧទាហរណ៏:​ ទេវតាថែរក្សាព្រៃភ្នំملاك الجبل ទេវតាថែរក្សាព្រះអាទិត្យ ទេវតាថែរក្សាទន្លេរ ទឹកដីជាដេីម (ក្នុងសាសនា​ឥស្លាមក្រៅពីសំពះអល់ឡេាះព្រះជាម្ចាស់តែមួយគត់ គឺហាមដាច់ខាមិនអេាយសំពះគេារពបូជាឬកបួងសួងសំុទៅចំពេាះទេវតា​​ នឹងអ្វីទាំងអស់ដែលអល់ឡេាះបានបង្កេីតវានេាះទេ នេាះនឹងចុះនរកបេីយេីងស្លាប់ទៅដេាយមិនបានសំុខមាលទេាះ(តេាបាត់)ពីព្រះជាម្ចាស់។

ដេាយខណៈពេលដែលមានទេវតារាប់មិនអស់យើងតំរូវអេាយដឹងដឹងតែចំនួន១០អង្គ។ ទេវតាទាំង ១០ នេះនឹងមានទំនាក់ទំនងជិតស្និទ្ធជាមួយយើងដោយគិតពីតួនាទីរបស់ពួកគេ។ ពួកគេ​គឺជា:

ទី ជីប្រអេល​​​​​(جبريل) Jibril អ្នកនាំសារ

ជាអ្នកនាំសារ(បន្ទូល)របស់ព្រះជាម្ចាស់ មកកាន់​ព្យាការី

មានស្លាបរហូតដល់៦០០ស្លាប ហេីយស្លាបរបស់មេទេវតាអង្គនេះមានពណ៏បៃតង​​ តាមរយ:ប្រសាសរបស់ព្យាការីម៉ូហាំមាត់(ﷺ)(ក្នុងសៀវភៅចងក្រងរបស់អុីមុាំពូខរីលេខរាង​៣២៣២​រីក្នុងសៀវភៅទី៥៩លេខរាង៤៣)

ទី ឥស្រហ្វីល(إسرافيل) Israfil អ្នកផ្លុំត្រែ

គឺជាអ្នកផ្លុំត្រែ

ផ្លុំត្រែ​លេីទី១ ដេីម្បីកំនត់ពីពេលវាលាអវសានរបស់ភពផែនដី

និងផ្លុំត្រែ​លេីទី២កំនត់ដេីម្បីកំនត់ពីវាលាចាប់ផ្តេីមនៃថ្ងៃបរលកមកដល់។ យេាងតាមគួរអាន ជំពូកទី៣៩ឃ្លាទី៦៧

ទី មីកាអីល(ميخائيل)‎ Mikail ផ្តល់នូវលាប

ផ្តល់នូវលាប(ផល់ទាន) rezki (رزق) ឬការចិញ្ចឹមជីវិត

ទី ឥស្រអីល(عزرائيل) Izra'il ដកយកវិញ្ញាណព្រលឹង

គឺជាទេវតានៃសេចក្តីស្លាប់​​​ដែល​ដកយកវិញ្ញាណព្រលឹងពីសត្វលេាកទាំឡាយ

ទី អាតីប (اتبين‎) Kiraaman កត់ត្រា

កត់ត្រាសកម្មភាពផលកម្ម(នៅលើស្មារបស់មនុស្ស)

ទី រ៉កីប Kaatibin កត់ត្រា

កត់ត្រាសកម្មភាពផលកម្ម(នៅលើស្មារបស់មនុស្ស)

ទី ម៉ូនកើរمنكر Munkar សួរចំលេីយ

ពួកទេវតាទាំងនេះសាកសួរមនុស្សស្លាប់នៅក្នុងផ្នូរ

ម៉ូស្លីមជឿថាបន្ទាប់ពីមនុស្សម្នាក់បានស្លាប់ព្រលឹងរបស់គាត់ឆ្លងកាត់ដំណាក់កាលមួយដែលគេហៅថាបាស្សាកដែលជាកន្លែងឬភពមួយដែលយេីងតែងតែហៅថានៅក្នុងផ្នូរ (ទោះបីជារាងកាយរបស់មនុស្សត្រូវបានបំផ្លាញក៏ដោយព្រលឹងនឹងនៅតែសម្រាកនៅលើផែនដីក្បែរកន្លែងស្លាប់របស់ពួកគេ) ។

ហេីយសំណួរនឹងចាប់ផ្តើមនៅពេលពិធីបុណ្យសពនិងការបញ្ចុះសពត្រូវបានបញ្ចប់។ ម៉ូនកើរمنكر និង​ ណាកៀរنكير បាននាំព្រលឹងដែលបានស្លាប់ទៅដាក់ក្នុងផ្នូរហើយសួរសំណួរចំនួនបី៖

តើអ្នកណាជាព្រះជាម្ចាស់របស់អ្នក?

តើ​អ្នក​កាន់សាសនា​អ្វី?

តើហេីយអ្នកណាជាព្យាការីរបស់អ្នក?

(ស៊ុនណានអាប៊ីដាឌុ ៤៧៥៣)

អ្នកជឿសុចរិតនឹងឆ្លើយតបយ៉ាងត្រឹមត្រូវដោយនិយាយថាព្រះជាម្ចាស់របស់ពួកគេគឺអល់ឡោះ ហើយសាសនារបស់ពួកគេគឺអ៊ីស្លាម។ និង​ថាព្យាការីម៉ូហាំមាត់(ﷺ)គឺជាព្យាការីរបស់ពួកគេ។

ប្រសិនបើអ្នកស្លាប់ឆ្លើយយ៉ាងត្រឹមត្រូវ ពេលវេលាដែលបានចំណាយដើម្បីរង់ចាំការរស់ឡើងវិញគឺរីករាយហើយអាចចូលស្ថានបរមសុខ(ថានសួរគា)។ អ្នកដែលមិនឆ្លើយដូចដែលបានរៀបរាប់ខាងលើត្រូវបានគេដាក់ទណ្ឌកម្មរហូតដល់ថ្ងៃជំនុំជំរះ។

ម៉ូស្លីមជឿថាមនុស្សម្នាក់នឹងឆ្លើយសំណួរបានយ៉ាងត្រឹមត្រូវមិនមែនដោយចងចាំចម្លើយមុនពេលស្លាប់នោះទេប៉ុន្តែដោយជំនឿ (អុីមា៉ន​ និងផលបុណ្យ) និងការប្រព្រឹត្ដរបស់ពួកគេដូចជា ការថ្វាយបង្គំ​បួងសួង(ការអធិស្ឋាន) និង បរិចាកទានជាដេីម

ទី ណាកៀរنكير Nakir សួរចំលេីយ

ទី រឹតវាន رضوان Ridhwan យាមច្រកទ្វារឋានសួគ៌

ទេវតាយាមច្រកទ្វារនៃ ឋានសួគ៌ (ជាន់ណាស់) جنّة ឈ្មេាះនេះព្រះជាម្ចាស់មិនបានមានបន្ទូលប្រាប់នៅក្នុងគួរអាន ឬ​ ពាក្យសំដីរបស់ព្យាការីម៉ូហាំមាត់(ﷺ)ដែលមានប្រភពច្បាស់លាស់នុះដែរ(حديثصحيح ហាទីសសាហិស)តែត្រូវបានបណ្ឌិតឥស្លាមមួយចំនួនបានប្រេីវា Ibn al-Qayyim និង​Al-Haafiz Ibn Katheer

ទី ១០ ម៉ាលិកمالك Maalik យាមច្រកទ្វារនរក

ទេវតាយាមច្រកទ្វារនៃឋាននរក (ជាហាន់ណាំ​ Jahannam, جهنم)

មានន័យថា មច្ចុរាជ ឬ​ អ្នកត្រួតត្រា​នរក មានជំនួយការដេាយ សាបានីយះ ( الزبانية‎) Zabaniyah ជាក្រុមទេវតាទាំង១៩​ អង្គដែលធ្វេីទារណកម្មនៅក្នុងថាននរក(ជំពូក៧៤ ឃ្លាទី៣០)។