មេរៀនទី ៣
ក្នុងមេរៀនទី២គឺវាសំខាន់ត្រង់តារាង របស់ អីសុឹម នឹងស្គាល់ពីករណីលេីកលែងខ្លះៗដែលបានរៀបរាប់នៅក្នុងមេរៀននោះ ហេីយមកដល់មេរៀទី៣នេះមានន័យថាយេីងទាំអស់គ្នាបានចាំស្ទាត់ហេីយនូវពាក្យតាមលំនាំ តារាងអីសុឹម ខាងខាងលេីនិងពាក្យដែលមិនតាមលំនាំតារាងអីសុឹម។
ក្នុងមេរៀននេះយើងនឹងរៀនលំអិតពីចំនួនរបស់វា ។ ហើយបងបាននិយាយត្រួសៗ អំពីចំនួនរបស់វានៅក្នុងមេរៀនទី 2 គឺក្នុងភាសានេះចំនួនឯកវច្ចនៈគឺមួយ ពហុវចនៈគឺចាប់ពី 3 ឡើងទៅ ព្រោះអីវាមាន ចំនួនទ្វេរ។ យើងនិយាយអំពីចំនួនពហុវចនៈដែលមានភេទឈ្មោលនឹងភេទញី។ តាមតារាងរបស់អីសុឹម ពហុវចនៈដែលមានភេទញីគឺ គេនិយាយអំពីសត្វលោកដែលមានវិចារណញ្ញាណមានន័យថាអារ៉ាប់(បានបូករាប់ទាំងទេវតា ព្រាយ (ជិន) មនុស្សលោកព្រាយបិសាច(សៃតន) ទាំងអស់ស្ថិតនៅក្នុងចំណោមសត្វដែលមានវិចារណញ្ញាណ។ និយាយអេាយខ្លីតារាងអីសុឹមត្រូវបានគេប្រេីសម្រាប់តែ សត្វដែលមានវិចារណញ្ញាណ។
ដេាយឯកវចនវាងាយស្គាល់នឹងយល់ដូចនេះយេីងរៀនពី ពហុវចនះដេាយបងនឹងចែក ពហុវចនះ របស់អីសុឹមជាបីដេីម្បីងាយយល់។
១- ចំនួន
១-២ مُؤِمُنُوْل ពហុវចនះ មិនបំរែបំរួលទៅតាមលក្ខណះ របស់តារាងអីសុឹម ។បងឲ្យឧទាហរណ៍ដើម្បីងាយយល់បើយើងមេីលភាសាអង់គ្លេសវិញ នៅពេលណាគេចង់ ធ្វើឱ្យនាមឯកវចនទៅជាពហុវចនៈគេតែងតែថែមអក្សរS នៅពីក្រោយដើម្បីកំណត់សម្គាល់តែក៏មាននាមមួយចំនួនមានលក្ខណៈពិសេសមិនអាចថែមអក្សរS គឺប្ដូរអក្សរឧទាហរណ៍ Tooth ទៅជា Teeth និង mouse ទៅជា mice ។ភាសាអារ៉ាប់ក៏មានលក្ខណៈដូច្នេះដែរ
បងឲ្យឧទាហរណ៍
វិហារមួយ مَسْجِد វិហារច្រេីន مَسَاجِد
ព្យាការីមួយ نَبِيّ ព្យាការីជាច្រេីន أَنْبِيَاء
សាវព្រះ(នាំសារពីព្រះ)មួយរូប رُسُل សាវព្រះជាច្រេីន رَسُوْل
គម្ពីមួយ كِتَاب គម្ពីជាច្រេីន كُتُب
អ្នកចេះដឹងម្នាក់ عَالِم អ្នកចេះដឹងជាច្រេីន عُلَمَأ
១-២-ពហុវចនះ មិនបំរែបំរួលទៅតាមលក្ខណះ របស់តារាងអីសុឹម ដូចករណីទី១ហេីយ ហេីយយេីងមិនស្គាល់លក្ខណះរបស់វាទៀត មានន័យថាគ្មានផ្លូវដឹងថាវានោះទេគឺអាស្រ័យលេីចំណាំ ហេីយវាមានពហុវចនះ ២ទៀតជួនកាល
បងឲ្យឧទាហរណ៍
អ្នកគ្មានជំនឿរមួយនាក់ كُفَّار អ្នកគ្មានជំនឿរជាច្រេីន كَافِرُوْنَ ឬ كَافِر
៣-សំរាប់វេយ្យាករណ៍ ពហុវចនះមិនបំរែបំរួលទៅតាមលក្ខណះ របស់តារាងអីសុឹមយេីងចែកវាចេញជា២ក្រុម
ក្រុម សត្វដែលមានវិចារណញ្ញាណនិង សត្វដែលគ្មានវិចារណញ្ញាណ(គ្មានគំនិតចេះគិតពិចារណា)។
សំរាប់សត្វដែលមានវិចារណញ្ញាណ ពហុវចនះគឺគេប្រេីតារាងរបស់អីសុឹម។មានន័យថាវាមានភេទ ចំនួន ទំរង់ច្បាស់លាស់។ រីឯ សំរាប់សត្វដែលគ្មានវិចារណញ្ញាណ ពហុវចនះមិនតាមតារាងអីសុឹម វាមានដូចជាសត្វ និងរបស់របរ វត្ថុ និងសត្វដែលគ្មានវិចារណញ្ញាណ ជាដេីម្ប ហេីយពហុវចនះគឺត្រូវតែចាត់ទុកវាជាចំនួនឯកវចនះព្រមទាំងសន្មត់ចាត់ទុកវាជាភេទញីទៀតទោះ វា ឬ របស់នោះ ឬ សត្វនោះ វាជាឈ្មេាលក៏ដេាយ នៅពេលគេប្រីវាត្រូវអេាយភេទវាជាញីនិងឯកវចនះ។
បងឲ្យឧទាហរណ៍ ជាភាសារខ្មែរដេីម្បីអេាយយល់អ្វីដែលបងចង់ពន្យល់ប្រាប់សិនះ
ជាធម្មតាយេីងនិយាយថា
Fatimah អានសៀវភៅរាប់សិបក្បាល។ វាបានចំណាយពេលមួយសប្តាហ៍ដើម្បីអានវាមួយក្បាល់ៗ។ បន្ទាប់ពីបានអានពួកវាហើយ
នាងបានប្រគល់ពួកវាទាំងអស់ទៅបណ្ណាល័យ។ ដេាយសារតែមានភាពយីតយ៉ាវក្នុងការប្រគល់អេាយបណ្តាល័យ Fatimah ត្រូវបង់ថ្លៃយឺតសម្រាប់ពួកវា។ វា
វាសមនឹងតំលៃពីព្រោះនាងរីករាយនឹងអានពួកវាខ្លាំងណាស់។
តែណាហូអារ៉ាប់និយាយថា
Fatimah អានសៀវភៅរាប់សិបក្បាល។ វាបានចំណាយពេលមួយសប្តាហ៍ដើម្បីអាននាងម្នាក់ៗ។ បន្ទាប់ពីបានអាននាងហើយ
នាងបានប្រគល់នាងទាំងអស់ទៅបណ្ណាល័យ។ ដេាយសារតែមានភាពយីតយ៉ាវក្នុងការប្រគល់អេាយបណ្តាល័យ Fatimah ត្រូវបង់ថ្លៃយឺតសម្រាប់នាង។ វា
វាសមនឹងតំលៃពីព្រោះនាងរីករាយនឹងអាននាងខ្លាំងណាស់។
អ្វីដែលយេីងបានអានគឺវាមានភាពចំលែកបន្តិចពីភាសារខ្មែរ តែនោះជាច្បាប់របស់ ណាហូ យូរតិចយេីងសាំហេីយ។
ដូចបងនិយាយប្រាប់ខាងលេីដេីម្បីដឹងពីពហុវចនះមិនតាមតារាងគឺយេីងរៀនចំណាំ
ខាងចុងមេរៀននេះបងនឹងអេាយតារាងពាក្យពហុវចនះមិនតាមតារាង ដែលព្រះជាម្ចាស់បានប្រេីវាក្នុងគម្ពីគួរអានដេីម្បីទុកអេាយចំណាំ
2- ភេទ
ដោយជាទូទៅរាល់ពាក្យអីសុឹមទាំងអស់វាមានភេទឈ្មោល ដូច្នេះយើងនិយាយតែអំពីភេទញី ហេីយរាល់អីសុឹមដែលមិនចូលក្នុងការសន្មត់កំណត់សម្គាល់ភេទរបស់វាជាញីនោះអីសុឹមនោះវាជាឈ្មេាល មិនចឹង។
ដើម្បីងាយយល់ បងនិយាយថា រាល់អីសុឹមដែលយើងសន្មត់នឹងកំណត់ថាញីនៅក្នុងមេរៀននេះវាគឺថាភេទញី ហើយអ្វីដែលយើងមិនបានរៀនពីការកត់សំគាល់ពីភេទញីយើងសន្មត់ថាទាំងនេះវាគឺជាភេទឈ្មោល ស្រួលចឹង។
ចំណាំថា
ពាក្យខ្លះគឺវាបានបញ្ជាក់ភេទរបស់វារួចជាស្រេចមិនចាំបានតែងភេទអេាយវាទេ ដូចជាពាក្យខាងក្រេាមនេះ គឺវាបានបញ្ចាក់ពីភេទរួចជាស្រាច់ហេីយ។
បងស្រី أخت ម្តាយ أم មីង خال ប្រពន្ធ امرأة កូនស្រីبنت ស្ត្រី نِسَآء ជាដេីម្បី
រាល់ៗអីសុឹមត្រូវបានគេកំនត់ភេទអេាយវាហេីយបេីគ្មានភេទឬហៅអភេទ(ញីខ្លែងខ្លាយ ឬ មានន័យថាគេតែងភេទអេាយវាជាញី) នៅពេលគេប្រេីប្រាស់វា។ បងឲ្យឧទាហរណ៍ ដំថ្ម ព្រះអាទិត្យ ព្រះច័ន្ទ ដេីមឈេី ។ល។
រាល់ពាក្យដែលមាន ة ي آء ជាអភេទឬហៅថាញី(ខ្លែងខ្លាយ)មានន័យថាគេតែងភេទអេាយវាជាញី។ចឹងចាំថាបេីមានអក្សរة ي آء នៅខាងចុងពាក្យមានន័យថាវាជាភេទញីតែម្តង។ ប៉ុន្តែមានករណីលេីកលែងមួយចំនួនតូចដែរ។
បងឲ្យឧទាហរណ៍ភេទញីតែងភេទ رَحْمَة ក្តីអាណិតស្រលាញ់ مَغْفِرَة ក្តីអភ័យទេាស القيامة ការឈរ (ខាងមុខព្រះរងចំការកាត្តី )ឬ ហៅថ្ញៃគីយ៉ាម៉ាត់ صلاة ការថ្វាយបង្គំ زكاة ក្តីជំរះស្អាត (អេាយសាកាត់ មានន័យថាចំរះសំអាតទ្រព្យរបស់យេីង) شهادة ធ្វេីសាក្សី دِرَاسَة ការសិក្សារ ទាំងនេះជាភេទញី ពីព្រេាះវាចប់ដេាយអក្សត ة ي آء ។
ករណីលេីកលែង រាល់ពាក្យដែលមាន ة តែវាជាឈ្មោះបុរសយេីងមិនបាច់អេាយភេទហេតុអ្វីយេីងដឹងថាឈ្មេាល ព្រោះវាសំគាល់ភេទឈ្មេាលរួចជាស្រាច់ដេាយអត្ថន័យវា ។ ទោះអក្ស ة បានបញ្ចាក់ថាញីក៏ដេាយតែន័យវាបានបញ្ជាក់ថាប្រុសជាស្រេច ដូច ខ្មែរយេីងបានហៅឈ្មោះថា អាប្រុស ឬ អាញី ឬ លេាកប្រុស ឧទាហរណ៍ជាអារ៉ាប់ حذيفة أسامة عَبِيْدَةُ طلْحَةُ
ពាក្យបញ្ចប់ដេាយអក្សរយ៉ា ى
هُدَى ដំណឹងល្អ حُسْنَى ច្រេី ឬស្អាតល្អបំផុត ឬ ល្អបំផុត صُغْرَى តូចជាងឬតូចបំផុត كُبْرَى ធំជាង ឬចំបំផុត عُلْيَا ى ខ្ពស់ឬខ្ពស់បំផុត។ ពាក្យទាំនេះវាជា អភេទ ឬ ហៅថាញីខ្លែងខ្លាយ បេីតាមអក្សរបញ្ចប់របស់វា
ករណីលេីកលែង ពាក្យបញ្ចប់ដេាយអក្សរយ៉ា ى តែវាជាឈ្មោលបុរសយេីងមិនបាច់អេាយភេទព្រោះវាសំគាល់ភេទឈ្មេាលរួចជាស្រាច់ ។ ទោះអក្សបញ្ចាក់ថាញីក៏ដេាយតែន័យវាគឺជាឈ្មេាល
បងឲ្យឧទាហរណ៍ عِيْسَي مَُوْسَي زَكَرِيَّا
ពាក្យបញ្ចប់ដេាយអក្សរ آء
បងឲ្យឧទាហរណ៍ بَيْضَآءُ ពណ៍ស ُصَفْرَآء ពណ៍លឿង حَمْرَآءُពណ៍ក្រហម ُسَوْدَآء ពណ៍ខ្មៅ خَضْرَآءُ ពណ៍បៃតង زَرْقَآءُ ពណ៍ខៀវ តាមអត្ថន័យនឹងពាក្យបញ្ចប់របស់យេីងចាត់ទុកវាជាភេទញី(ខ្លែងខ្លាយ)
ពាក្យពិសេសដែលអារ៉ាប់ចាត់ទុកវាជាភេទញី(ដេាយសន្មត់វាតែម្តង)ទោះវាមិនមែនចប់ដេាយ ة ي آء ក៏ដេាយគឺនិយាយអេាយខ្លីអារ៉ាប់សន្មត់ថាញីតែម្តង់ ចឹងចូរចងចាំវា
សង្គ្រាម حَرْب
មេឃ سَمَأء
ព្រះអាទិត្យ شَمْس
ភ្លើង نَار
មនុស្សម្នាក់ نَفْس
ធុងដាក់ទឹកផឹក دَلْو
ដី أَرْض
ខ្យល់ رِيْح
អណ្តូង بِئْر
នរក خهَنَّم
ឈើមួយ(ដំបង) عَصَا
سَبِيْل ផ្លូវ
طَرِيْق ផ្លូវ
كَـأْس ពែងមួយ
ផ្ទះ دَار
خَمْر ស្រា
السَّعِير នរក
អវយះវះគូរនៅលេីខ្លួនយេីង ចាត់ទុកវាជាភេទញី(ខ្លែងខ្លាយ)ទោះវាមិនមែនក៏ដេាយ
ដៃ يَدٌ
ជេីង رِجْلٌ
ត្រចៀក أُذُنٌ
ភ្នែក عَيْنٌ
បបេរមាត់ شَفَةٌ
ប្រអប់ជេីង سَاقٌ
ឧទាហរណ៍
ខ្មែរយើងនិយាយ
ថាដៃទាំងពីររបស់គាត់គឺពួកវា(ទាំងទ្វេ)ជាប់ចំណង
ភាសាអារ៉ាប់និយាយថា
ដៃទាំងពីររបស់គាត់គឺនាង(១)ជាប់ចំណង
៣- ប្រភេទ
ទី១គឺ: ទំរង់ اإلعراب យេីងនិយាយពី ប្រធានបទ កម្មបទ និង កម្មសិទ្ធិ
ទី២គឺ: ចំនួន العدد យេីងនិយាយ របៀបកំណត់ថាវាចំនួន មួយ គត់គូរ ឬ ចំនួនពហុវចនះ (ចំនួនលេីសពី២ឡេីងទៅ)
ទី៣គឺ: ភេទاجلنس យេីងរៀនរបៀបកំនត់ភេទអេាយនាម ឈ្មោល ឬ ញី ឬ អភេទ ហេីយយេីងកំណត់ ភេទអេាយវា។
ទី៤គឺ: ប្រភេទالقسم
នៅក្នុងវគ្គនេះយើងនិយាយអំពីប្រភេទរបស់អីសុឹម ដោយប្រភេទរបស់វាមាន 2 គឺទីមួយគឺប្រភេទច្បាស់លាស់ជាក់លាក់ ហើយ ទីពីរគឺអីសុឹមប្រភទទូទៅ
ប្រភេទច្បាស់លាស់ជាក់លាក់គឺចែកចេញជា 7 ក្រុម
១- ទីមួយគឺ اسم عَلَم អីសុឹមដែលគេដឹងវា ដូចឈ្មោះរបស់មនុស្សលោកឈ្មោះរបស់ទីកន្លែងជាដើម្ប។
ឧទាហរណ៍ ឈ្មោះរបស់មនុស្ស
عِمَاد ,سُعاد ,أَحْد ,كَرِيْم
ហើយឈ្មោះរបស់ទីកន្លែងវិញ
بابل ,صم ,ردب , حُني , بثي , ةكم
ទាំងនេះគឺគេស្គាល់ដេាយឈ្មេាះ ចឹងវាជអីសុឹមច្បាស់លាស់ជាក់លាក់
២- ទី២គឺ دخلو الأالف والام អីសុឹមដែលចាប់ផ្តេីមដេាយ ال អាល់ ដេាយអាល់ មានន័យថា ចំនួន១ ។ នៅពេលយើងឃើញអីសុឹមមបញ្ចប់ដេាយស្រះ អូន អាន់ អីន (តិនវេន) វាបញ្ជាក់ពីចំនួនមួយ មិនចឹងដែលយេីងបានសិក្សានៅក្នុងតាងរាងអីសុឹម ។
ឧទាហរណ៍ كِتَابٌ
មិនថាវាជាសៀវភៅប៉ុណ្ណេាះទេ គឺយេីងបកថាសៀវភៅ មួយក្បាល
الفيل
វាជាចំនងជេីងរបស់ សូរ៉ស់ អាល់ហ្វេល យេីងមិនត្រូវបកថាតំរីមួយហ្វូងទេ គឺអល់ឡេាះនិយាយតែពីតំរី១ក្បាល ប៉ុណ្ណេាះ
ចឹងវាគឺជាចំនួនមួយរួចជាស្រេចទៅហើយប្រសិនបើពាក្យណាវាមាន អាល់ ال នោះវាមិនត្រូវការស្រះ អូន អាន់ អីន (តិនវេន) ឡើយ។
ចូរចងចាំថា ពាក្យដែលមាន អាល់ ال នៅខាងមុខ វាមិនបានផ្តូរ ពីទំរង់របស់អីសុឹមពីធ្ងន់ទៅទំរង់ ស្រាល់ឡើយ។ គ្រានតែវាមិនត្រូវការ ស្រះ អូន អាន់ អីន (តិនវេន)
ចំនួនគូរ ពហុវច្ចនះ របស់អីសុឹមដែលមានអាល់ ال គឺនៅតាមតារាងរបស់អីសុឹមដែល
ឧទាហរណ៍
វាគ្មាតិនវេន វាមន័យថាប្រុសមូស្លិមម្នាក់ المُسْلِمُ
المُسْلِمَانِគ្មានតិនវេនមែនតែមិនអាចលប់ណូនខាងចុងទេហើយពាក្យនៅតែទំរង់ធ្ងន់ដែល
المُسْلِمُوْنَ
គ្មានតិនវេនមែនតែមិនអាចលប់ណូនខាងចុងទេហើយពាក្យនៅតែទំរង់ធ្ងន់ដែល (អាល់មានន័យថាមួយចឹង មូស្លិមមួយហ្វូង)
المُسْلِمَاتُ
វាគ្មាតិនវេន វាមន័យថាស្ត្រីមូស្លិមម្នាក់។
៣- ទី៣គឺ الضَمائِرអីសុឹមដែលគេដឹងវា ក្រុមប្រធានបទដែលជំនួស់អេាយបុរស ទី១ទី២ទី៣ជាដើម
ឧទាហរណ៍
ខ្ញុំ នាង វា គាត់ យើង ជាដេីម្ប យេីងនឹងរៀនលំអិតវានៅមេរៀនក្រោយ។
៤- ទី៤គឺ اسم الإشَارة អីសុឹមដែលគេដឹងវាក្រុមពាក្យបង្ហាញពីអ្វីមួយ
ឧទាហរណ៍
នេះ នោះ ទាំងនោះ ទាំងនឹង ទាំងនេះ ជាដើម យេីងនឹងរៀនលំអិតវានៅមេរៀនក្រោយផងដែរ។
៥- ទី៥គឺ المنادى ជាក្រុមពាក្យដែលហៅជំនួសឈ្មោះ ទោះវាជាពាក្យទូទៅ
ឧទាហរណ៍
អោ! ព្រះជាម្ចាស់
អា! ក្មេងប្រុស
អេ!អ្នកកំលោះ
អេ! អូនស្រី
អូ! ស្រីស្រស់
៦- ទី៦គឺ الأسْمَاءُ المَوْصُوْلَة អីសុឹមមួយក្រុមតូច ចឹងចំណាំវាបងដាក់វាខាងក្រេាម
មិនប្រែប្រួល វាជាឈ្មោលហើយមានន័យថា ម្មាក់ដែល ឬ អ្វីមួយដែល ي
ភេទញី التي
ان ជាប្រធានបទ មានចំនួន២ ទាំងពីនាក់ ដែរ និង
ين ជាកម្មបទ មានចំនួន២ មានន័យថាទាំង ២នាក់ដែរ
សំរាប់ភេទញីវិញគេប្រើវាជា
الَّتانِនិង التَيْنِ
ين មិនប្រែរប្រួល មានចំនួនពហុវច្ចនះ មានន័យថាពួកអ្នកដែរ
សំរាប់ភេទញីវិញគេប្រើវាជា
الَّتِيْនិង الَّاءِي
من
មិនប្រែរប្រួល មានន័យថាអ្នកណាហើយដែរ អ្នកដែរ
ما
មិនប្រែរប្រួល មានន័យថាអ្វី មិនមែនជាសំនួរ វាជាថ្នាក់ទាក់
ឧទាហរណ៍ វាជាអ្វីដែរខ្ញុំត្រូវការវា។
៧- ទី៧គឺ ប្រសិនបេីពាក្យដែរនៅក្រេាយពាក្យនៃ ឬ របស់ មានន័យថា ចើត្រ ជា នាមច្បាស់លាស់ជាក់លាក់ នេាះពាក្យនៅពីមុខនៃ ឬ របស់ វាក៍ជាចើត្រដែរ។ និងរៀបរាប់ពេលក្រេាយ