តើអ្វីទៅទេវតា(ملائكة) MALAIKAT និង តួនាទីរបស់ទេវតា ហេីយតើពួកគេមានប៉ុន្មានអង្គ?
ទេវតាអង្គណាជាមេទេវតា?
ហេតុអ្វីបានជាអល់ឡេាះព្រះជាម្ចាស់នៅតែបញ្ចូនសាររបស់ទ្រង់ទៅមនុស្សជាតិតាមទេវតា?
លក្ខណរបស់ពួកគេចូលចិត្តនិងមិនចូលចិត្តអ្វីខ្លះ? ហេីយទេវតាមានរូបសម្បត្តិយា៉ងណា?
ទេវតា(ملائكة)MALAIKAT ត្រូវបានបង្កើតឡើងដោយពន្លឺ។ ពួកគេមិនមានឆន្ទៈសេរីទេ(គ្មានភាពចង់បាន) ។ ពួកទេវតា មិនមាន ភេទ (មិនមែនស្រី ឬប្រុស់) ទេវតាមិនបរិភេាគ (ហូបចុក)ដូចជាមនុស្ស និង វិញ្ញាណ ព្រាយ جن(Jinn)ដេីម្បីរស់រានឡេីយ ។ ទេវតាត្រូវបានបង្កេីតឡេីងមុនបង្កេីត ថានសូរគា ថានណរក ពិភពទាំងឡាយនិងអ្វីៗដែលនៅក្នុងភពទាំនេាះ និងមុនបង្កេីត វិញ្ញាណ ព្រាយ جن(Jinn) និងមុនបង្កេីត អាដាំំ (បិតា ឬបុព្វបុរស់មនុស្សលេាកដែលអល់ឡេាះទ្រង់បានបង្កេីតដេាយស្នាដៃផ្ទាល់របស់ទ្រង់)។
ទេវតាមានស្លាបហេាះហេីរ ដែលស្លាបរបស់ទេវតាមានលក្ខណ:មិនដូចគ្នាទេ មានន័យថា មានប្រភេទទេវតាដែលមានស្លាបហេាះហេីរចំនួន២ ខ្លះទៀតមានស្លាប៣និងខ្លះមានស្លាប៤ (អល់ឡេាះបានមានបន្ទូលប្រាប់យេីងក្នុងគម្ពីគួរអានក្នុងជំពូកទី៣៥ អ្នកបង្កើត (ប្រភពដើម) سُوۡرَةُ فَاطِر Fitr ដេាយឡែកមេទេវតា មានស្លាបរហូតដល់៦០០ស្លាប ហេីយស្លាបរបស់មេទេវតាអង្គនេះមានពណ៏បៃតង តាមរយ:ប្រសាសរបស់ព្យាការីម៉ូហាំមាត់(ﷺ)(ក្នុងសៀវភៅចងក្រងរបស់អុីមុាំពូខរីលេខរាង៣២៣២រីក្នុងសៀវភៅទី៥៩លេខរាង៤៣)។ មេទេវតាមានឈ្មេាះថា ជិព្រអិលឬអានថាជីព្រេល ហេីយជិព្រេលអាចប្រែក្រលាខ្លួនជាមនុស្សលេាកក៏បាន។ មាឌទំហំរបស់ទេវតាក៏ទៅតាមភារកិច្ចដែលខ្លួនមាន បេីភារកិច្ចកាន់តែធំមាឌកានតែធំ។
ឌទាហរណ៏: ទេវតាមួយអង្គដែលការពាបល្ល័ង(العرش Al-ʿArsh) របស់ព្រះជាម្ចាស់មានមាឌធំដែលពីទងត្រចៀករហូតដល់ស្មាមានចំងាយស្មេីរការធ្វេីដំណេីរយ:ពេល៧០០ឆ្នាំតាមរយ: ប្រសាសរបស់ព្យាការីម៉ូហាំមាត់(ﷺ)(យេាងតាមការរៀបរាងដេាយអាពូឌាវូឌ លេខរាង៤២២៧ឬសៀវភៅទី៤២លេខរាង១៣២)។
ហើយពួកគេគោរពតាមបញ្ជា របស់អល់ឡោះដោយគ្មានការសង្ស័យ ហេីយអនុវត្តតួនាទីយា៉មេុីងមា៉ត់ ជាក់លាក់របស់ពួកគេ។
ចំនួនទេវតាមានច្រេីនដែលមនុស្សលេាកមិនអាចគណនាបានមាន តែព្រះជាម្ចាស់ដែលបង្កេីត ទេីបអាចដឹងនូវចំនួនរបស់វា
ឧទាហរណ៏: ទេវតាថែរក្សាព្រៃភ្នំملاك الجبل ទេវតាថែរក្សាព្រះអាទិត្យ ទេវតាថែរក្សាទន្លេរ ទឹកដីជាដេីម (ក្នុងសាសនាឥស្លាមក្រៅពីសំពះអល់ឡេាះព្រះជាម្ចាស់តែមួយគត់ គឺហាមដាច់ខាមិនអេាយសំពះគេារពបូជាឬកបួងសួងសំុទៅចំពេាះទេវតា នឹងអ្វីទាំងអស់ដែលអល់ឡេាះបានបង្កេីតវានេាះទេ នេាះនឹងចុះនរកបេីយេីងស្លាប់ទៅដេាយមិនបានសំុខមាលទេាះ(តេាបាត់)ពីព្រះជាម្ចាស់។
ដេាយខណៈពេលដែលមានទេវតារាប់មិនអស់យើងតំរូវអេាយដឹងដឹងតែចំនួន១០អង្គ។ ទេវតាទាំង ១០ នេះនឹងមានទំនាក់ទំនងជិតស្និទ្ធជាមួយយើងដោយគិតពីតួនាទីរបស់ពួកគេ។ ពួកគេគឺជា:
ទី ១ ជីប្រអេល(جبريل) Jibril អ្នកនាំសារ
ជាអ្នកនាំសារ(បន្ទូល)របស់ព្រះជាម្ចាស់ មកកាន់ព្យាការី
មានស្លាបរហូតដល់៦០០ស្លាប ហេីយស្លាបរបស់មេទេវតាអង្គនេះមានពណ៏បៃតង តាមរយ:ប្រសាសរបស់ព្យាការីម៉ូហាំមាត់(ﷺ)(ក្នុងសៀវភៅចងក្រងរបស់អុីមុាំពូខរីលេខរាង៣២៣២រីក្នុងសៀវភៅទី៥៩លេខរាង៤៣)
ទី ២ ឥស្រហ្វីល(إسرافيل) Israfil អ្នកផ្លុំត្រែ
គឺជាអ្នកផ្លុំត្រែ
ផ្លុំត្រែលេីទី១ ដេីម្បីកំនត់ពីពេលវាលាអវសានរបស់ភពផែនដី
និងផ្លុំត្រែលេីទី២កំនត់ដេីម្បីកំនត់ពីវាលាចាប់ផ្តេីមនៃថ្ងៃបរលកមកដល់។ យេាងតាមគួរអាន ជំពូកទី៣៩ឃ្លាទី៦៧
ទី ៣ មីកាអីល(ميخائيل) Mikail ផ្តល់នូវលាប
ផ្តល់នូវលាប(ផល់ទាន) rezki (رزق) ឬការចិញ្ចឹមជីវិត
ទី ៤ ឥស្រអីល(عزرائيل) Izra'il ដកយកវិញ្ញាណព្រលឹង
គឺជាទេវតានៃសេចក្តីស្លាប់ដែលដកយកវិញ្ញាណព្រលឹងពីសត្វលេាកទាំឡាយ
ទី ៥ អាតីប (اتبين) Kiraaman កត់ត្រា
កត់ត្រាសកម្មភាពផលកម្ម(នៅលើស្មារបស់មនុស្ស)
ទី ៦ រ៉កីប Kaatibin កត់ត្រា
កត់ត្រាសកម្មភាពផលកម្ម(នៅលើស្មារបស់មនុស្ស)
ទី ៧ ម៉ូនកើរمنكر Munkar សួរចំលេីយ
ពួកទេវតាទាំងនេះសាកសួរមនុស្សស្លាប់នៅក្នុងផ្នូរ
ម៉ូស្លីមជឿថាបន្ទាប់ពីមនុស្សម្នាក់បានស្លាប់ព្រលឹងរបស់គាត់ឆ្លងកាត់ដំណាក់កាលមួយដែលគេហៅថាបាស្សាកដែលជាកន្លែងឬភពមួយដែលយេីងតែងតែហៅថានៅក្នុងផ្នូរ (ទោះបីជារាងកាយរបស់មនុស្សត្រូវបានបំផ្លាញក៏ដោយព្រលឹងនឹងនៅតែសម្រាកនៅលើផែនដីក្បែរកន្លែងស្លាប់របស់ពួកគេ) ។
ហេីយសំណួរនឹងចាប់ផ្តើមនៅពេលពិធីបុណ្យសពនិងការបញ្ចុះសពត្រូវបានបញ្ចប់។ ម៉ូនកើរمنكر និង ណាកៀរنكير បាននាំព្រលឹងដែលបានស្លាប់ទៅដាក់ក្នុងផ្នូរហើយសួរសំណួរចំនួនបី៖
តើអ្នកណាជាព្រះជាម្ចាស់របស់អ្នក?
តើអ្នកកាន់សាសនាអ្វី?
តើហេីយអ្នកណាជាព្យាការីរបស់អ្នក?
(ស៊ុនណានអាប៊ីដាឌុ ៤៧៥៣)
អ្នកជឿសុចរិតនឹងឆ្លើយតបយ៉ាងត្រឹមត្រូវដោយនិយាយថាព្រះជាម្ចាស់របស់ពួកគេគឺអល់ឡោះ ហើយសាសនារបស់ពួកគេគឺអ៊ីស្លាម។ និងថាព្យាការីម៉ូហាំមាត់(ﷺ)គឺជាព្យាការីរបស់ពួកគេ។
ប្រសិនបើអ្នកស្លាប់ឆ្លើយយ៉ាងត្រឹមត្រូវ ពេលវេលាដែលបានចំណាយដើម្បីរង់ចាំការរស់ឡើងវិញគឺរីករាយហើយអាចចូលស្ថានបរមសុខ(ថានសួរគា)។ អ្នកដែលមិនឆ្លើយដូចដែលបានរៀបរាប់ខាងលើត្រូវបានគេដាក់ទណ្ឌកម្មរហូតដល់ថ្ងៃជំនុំជំរះ។
ម៉ូស្លីមជឿថាមនុស្សម្នាក់នឹងឆ្លើយសំណួរបានយ៉ាងត្រឹមត្រូវមិនមែនដោយចងចាំចម្លើយមុនពេលស្លាប់នោះទេប៉ុន្តែដោយជំនឿ (អុីមា៉ន និងផលបុណ្យ) និងការប្រព្រឹត្ដរបស់ពួកគេដូចជា ការថ្វាយបង្គំបួងសួង(ការអធិស្ឋាន) និង បរិចាកទានជាដេីម ។
ទី ៨ ណាកៀរنكير Nakir សួរចំលេីយ

ទី ៩ រឹតវាន رضوان Ridhwan យាមច្រកទ្វារឋានសួគ៌
ទេវតាយាមច្រកទ្វារនៃ ឋានសួគ៌ (ជាន់ណាស់) جنّة ឈ្មេាះនេះព្រះជាម្ចាស់មិនបានមានបន្ទូលប្រាប់នៅក្នុងគួរអាន ឬ ពាក្យសំដីរបស់ព្យាការីម៉ូហាំមាត់(ﷺ)ដែលមានប្រភពច្បាស់លាស់នុះដែរ(حديثصحيح ហាទីសសាហិស)តែត្រូវបានបណ្ឌិតឥស្លាមមួយចំនួនបានប្រេីវា Ibn al-Qayyim និងAl-Haafiz Ibn Katheer
ទី ១០ ម៉ាលិកمالك Maalik យាមច្រកទ្វារនរក
ទេវតាយាមច្រកទ្វារនៃឋាននរក (ជាហាន់ណាំ Jahannam, جهنم)
មានន័យថា មច្ចុរាជ ឬ អ្នកត្រួតត្រានរក មានជំនួយការដេាយ សាបានីយះ ( الزبانية) Zabaniyah ជាក្រុមទេវតាទាំង១៩ អង្គដែលធ្វេីទារណកម្មនៅក្នុងថាននរក(ជំពូក៧៤ ឃ្លាទី៣០)។