អ្វីដែលជាសាសនាឥស្លាម?
ឥស្លាម: ជាភាសារ អារាប់មានន័យថា សេចក្តីសុខ, សុភមង្គល, សន្តិភាព
សាសនា: ជាច្បាប់និងជាជំនឿរ (ច្បាប់ដែលមនុស្សលេាកជឿជាក់ថាវាត្រូវបានកំនត់ដេាយព្រះជាម្ជាស់)
ចុះសាសនាឥស្លាមនេះមានតាំងពីពេលណាមក?
ឥស្លាម មានដេីមកំនេីតតាំពីដេីមកំនេីតមនុស្សលេាកលេីភពផែនដីមកម្លេះ ដែរព្រះជាម្ចាស់បានដាក់មនុស្សលេាកលេីភពផែនដីដេីម្បី ជាអ្នកគ្រប់គ្រងលេីផែនដី។ ដេាយមនុស្សលេាកជានិច្ចជាកាលតែងផ្លិចផ្លាំង ដូចនេាះព្រះជាម្ចាស់តែង ផ្ញេីរអ្នកដាស់តឿនរំលឹក(ព្យាការី) និងដឹកនាំមនុស្សលេាកអេាយ ធ្វេីតាមច្បាប់របស់ព្រះ ដែលភាសាខ្មែរជារេីយៗបាន និយាយថាច្បាប់ធម្មជាតិតាក់តែងតាមពិតគ្មានធម្មជាតិពីនា គឺព្រះអល់ឡេាះនឹងជាអ្នកបង្កេីតមនុស្សនិងដាក់ ច្បាប់អេាយមនុស្សគេារពតាម បេីគ្នាច្បាប់មនុស្ស លេាកនឹងប្រព្រឹត្តអំពេីបានអាក្រក់ជាងសត្វធាតុ ទៅទៀត។
ហេតុអ្វីបានជាយើងម្នាក់ៗត្រូវការសាសនា?
សាកគិតបន្តិចទៅមេីលថាបេីគ្មានច្បាប់កំនត់មនុស្សនឹងទៅណា?
មនុស្សលេាកនិងធ្វេីអ្វីខ្លះ?
បេីគ្មានថានសូរថានរកនេាះមនុស្សលេាកយេីងចាំបាច់មានមេតាករុណាដេីម្បីអ្វី?
សាសនាឥស្លាមទៅតាមដំណាក់កាល
ក្រេាយពីព្យាការីរបស់ខ្លួនបានលាចាកលេាក មនុស្សតែងតែដូរច្បាប់របស់ព្រះជាម្ចាស់ដេីម្បី ផ្គាប់តាមចំនង់និងមហិច្ចតា តំរូវការរបស់ខ្លួន ដែលខុសពីបទបញ្ជារដែលជាច្បាប់របស់ទ្រង់ដូចនេាះ ទ្រង់នៅតែមានសេចក្តីអាណិតអាសូរ្យហេីយនៅ តែបន្តរហូតដល់ដំណាក់កាលចុងក្រេាយ ហេីយទ្រង់ និងបិទទំព័រសក្ករាជ ដេីម្បីជំរំជំរះដេីម្បីផ្តល់រង្វានដលអ្នកដែលមានជំនឿនិងខំអត់ថ្មត់ ធ្វេីតាមគន្លងធម៏ព្រះជាម្ចាស់។ សាសនិកឥស្លាម នាសម័យចុងក្រេាយនេះបានតំរូវអេាយធ្វេីតាមគ្រឺះ ស្ថានទាំង៥ប្រការនិងជំនឿទាំង៦ប្រការ។
សាសនាឥស្លាម មាន គ្រឹះស្ថាន ៥ ប្រការ ដូចខាងក្រោម
១- ទទួលស្គាល់ថាអល់ឡោះគឺជាព្រះជាម្ចាស់របស់យើងតែមួយគត់ ហើយគ្មានទេព្រះជាម្ចាស់លើលោកយើងនេះ ក្រៅពីទ្រង់ និងម៉ូហាំម៉ាត់ (ﷺ) គឺជាព្យាការីចុងក្រោយបង្អស់របស់ទ្រង់
២- ថ្វាយបង្គំចំនួន៥ដងក្នុងមួយថ្ងៃ
៣- បួស តមអហា (ក្នុងមួយឆ្នាំ បួស ១ខែ)
៤- ចែករំលែកទ្រព្យ១ភាគតូចដែលខ្លួនរកបានអោយទៅដល់អ្នកទីទ័ល ក្រ ដែលពុំមានលទ្ធភាពដួចយើង
៥- ជាកតាព្វកិច្ចសម្រាប់អ្នកដែលកាន់សាសនាអ៊ីស្លាម ណាដែលគាត់មានលទ្ធភាពអាចទៅធ្វើ ធម្មយាត្រា (ហាជី) នៅទីក្រុងមាកាស់ ប្រទេសអារ៉ាប់បីត
ជំនឿក្នុងសាសនាឥស្លាមដេាយតំរូវអេាយសាសនិកជឿទៅលេីប្រការ៦យ៉ាងជាគ្រឺះស្ថានដូចខាងក្រោម
១- ជឿលេី អល់ឡោះគឺជាព្រះជាម្ចាស់របស់យើងតែមួយគត់
២- ជឿលេីបន្ទូលអល់ឡោះព្រះជាម្ចាស់តាមរយៈគម្ពីរទាំងឡាយដែលទ្រងបានផ្តល់មកអេាយេីងតាមរយៈទេវតានិងតាមរយៈបន្តាព្យាការីទាំឡាយហេីយគម្ពីរទាំងនេាះមានដូចជា
៣- ជឿលេីទេវតារបស់អល់ឡោះព្រះជាម្ចាស់
៤- ជឿលេីបណ្តាព្យាការីរបស់អល់ឡេាះព្រះជាម្ចាស់
៥- ជឿលេីព្រំលិខិតរឺនិយាយអេាយស្រូលស្តាប់ទៅគឺជឿថាវាសនារបស់យេីងនៅក្នុងកន្តាប់ដៃព្រះជាម្ចាស់ជាអ្នកកំនត់
៦- ជឿថាពិតប្រាកដណាស់ថ្ងៃបរលាកពិតជាមានហេីយវាជាថ្ងៃដែលមនុស្សលេាកនឹងទទួលផលកម្មដែលខ្លួនបានសាងនាថានលេាកី